ព័ត៌មានកីឡា

Dybala កំពុងស្ថិតក្នុងក្រសែភ្នែក Barcelona ជាថ្មីម្តងទៀត

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម សេះបង្កង់ Juventus កីឡាករ Paulo Dybala ត្រូវបានក្រុម Barcelona ចាប់អារម្មណ៍ឲ្យមកជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Neymar ប្រសិនបើ តារាឆ្នើមរូបនេះចាកចេញពី Barcelona។

ថ្វីបើ Neymar ទើបតែរកគ្រាប់បាល់ឲ្យក្រុម Barcelona យកឈ្នះលើក្រុម Juventus ២-១ ក៍ដោយ តែអនាគត់របស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ កាន់តែមិនច្បាស់ ជាមួយក្លិបអេស្ប៉ាញមួុយនេះ។ ជាការពិតណាស់ ក្នុងការចុះផ្សាយរបស់ Marca បានឲ្យដឹងថា ក្រុម Barcelona បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala ដែលកំពុងតែលេងឡើងជើងយ៉ាងខ្លាំង។ តាមប្រភពដដែល Barcelona អាចនឹងត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការទិញ Dybala នេះ ខណ:ខាងក្រុម Juventus មិនទាន់មានប្រតិកម្មណាមួយនៅឡើយទេ ទាក់ទងនឹងបញ្ហានេះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ឡើយដែល Barcelona ចាប់អារម្មណ៍លើ Dybala នោះ ក្រុមយក្សអេស្ប៉ាញមួយនេះ បានចាប់អារម្មណ៍ តាំងពីពេលដែល Dybala ស៊ុត២គ្រាប់ លើក្រុម Barcelona ក្នុងការប្រកួត Champion League តាំងពី រដូវកាលមុនមកម្លេះ។ ម្យ៉ាងវិញទៀត ស្របពេលដែល Neymar កំពុងតែបង្ហាញនូវច្រកចាកចេញនោះ ការចង់បាន Dybala របស់ក្រុម Barcelona កាន់តែសំខាន់ថែមទៀត ព្រោះថា Barca មិនទាន់មានតំណែងកីឡាករណាមួយ ដែលល្អដូច Neymar នៅឡើយទេ។

ដូច្នេះហើយ ក្រុម Barcelona និងព្យាយាម ទិញយក Paulo Dybala ឲ្យបាន មុនការចាកចេញ ឬក្រោយការចាកចេញរបស់ Neymar កាន់តែឆាប់ កាន់តែល្អ។

មតិយោបល់