អាជ្ញាធរ ជួយសង្គ្រោះ​គ្រោះ​សំណាប​សន្ទូង បន្ទាប់ពីជួបភាពរាំងស្ងួត

កំពង់ស្ពឺៈ ផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋជាង ១០០០ហិចតា ត្រូវបានលោកអភិបាល ខេត្តកំពង់ស្ពឺ បញ្ជាមន្ត្រីជំនាញកសិកម្ម មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តចុះជួសជុលស្តារប្រឡាយ ស្ថានីយបូមទឹកព្រៃទួល ដើម្បីនាំយកទឹកស្រោចស្រពសង្គ្រោះ បន្ទាប់ជួបគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ។

សកម្មភាពចុះត្រួតពិនិត្យ ជួយសង្គ្រោះរាំងស្ងួតសំណាបសន្ទូង របស់ប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួតធ្វើឡើង កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិព្រៃទួល ឃុំរល្លិស ស្រុកសំរោងទង ដឹកនាំដោយ លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ មន្ត្រីជំនាញកសិកម្ម មន្ទីរធនធានទឹក អាជ្ញាធរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ និងបានជំរុញគ្រប់ជំនាញត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងចុះជួយប្រជាពលរដ្ឋ ដល់មូលដ្ឋានដែលជួបទុក្ខលំបាកនោះ ។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ឆ្នាំនេះ គ្រោះរាំងស្ងួតអូសបន្លាយពេលយូរខែមកហើយ បង្កឲ្យមានផលប៉ះពាល់ដល់ដីស្រែសន្ទូង សំណាបរបស់ប្រជាពលរដ្ឋ ស្ទើរគ្រប់ស្រុកទូទាំង ខេត្តកំពង់ស្ពឺ ហើយមន្ទីរជំនាញ បានចុះធ្វើការជួសជុលប្រឡាយតាមស្ថានីយ៍បូមទឹកមួយចំនួន និងចុះជួយបូមបាចទឹកជួយសង្គ្រោះស្រូវវស្សា របស់ប្រជាពលរដ្ឋតាមភាពជាកស្តែង ។

លោកបន្តថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញមន្ទីរធនធានទឹក ព្រមទាំងរួមសហការជាមួយប្រជាពលរដ្ឋ បានចុះជួសជុលប្រឡាយស្ថានីយ៍បូមទឹកព្រៃទួល ដើម្បីជួយសង្គ្រោះសន្ទូង សំណាបបាន ៨៥ហិចតា ស្មើនិង៩ភូមិ របស់ឃុំវល្លិស ស្រុកសំរោងទង ។

លោក បានបញ្ជាក់ទៀតថា បច្ចុប្បន្នផ្ទៃដីស្រែចំការរាប់ពាន់ហិចតា រងផលប៉ះពាល់ដោយសារ គ្រោះរាំងស្ងួតបានអូស បន្លាយពេលក្នុងរដូវវស្សា ប៉ុន្តែវាមិនទាន់ហួសពេលទេ បើភ្លៀងឆាប់ធ្លាក់ស្រូវសន្ទូង សំណាប អាចលូតលាស់បានធម្មតា ៕

ខេត្តកំពង់ស្ពឺ (1)ខេត្តកំពង់ស្ពឺ (2)ខេត្តកំពង់ស្ពឺ (3)ខេត្តកំពង់ស្ពឺ (4)ខេត្តកំពង់ស្ពឺ (5)ខេត្តកំពង់ស្ពឺ (6)ខេត្តកំពង់ស្ពឺ (7)ខេត្តកំពង់ស្ពឺ (8)ខេត្តកំពង់ស្ពឺ (9)ខេត្តកំពង់ស្ពឺ (10)

មតិយោបល់