ព័ត៌មានជាតិ

លឿនប៉ះលឿន ក្រឡាប់ធ្លាក់ផ្លូវ ​របួសធ្ងន់២នាក់!

កំពង់ធំៈ កាលពីវេលា​ម៉ោង៤​និង១០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយបាន​កើតឡើង​ រវាងរថយន្ត​ ហ៊ីយ៉ាន់ដាយ បើក​បុករថយន្តហ៊ីយ៉ាន់ដាយ ​ក្នុង​ទិ​ស​ដៅបញ្ច្រាស​គ្នា​ បណ្តាល​​ឲ្យភាគីទាំងសងខាង រងរបួសធ្ងន់​ ​​ស្ថិតលើ​កំណាត់​ផ្លូ​វ​ជាតិ​លេខ​៦​ ​ភូមិ​ស៊ី​វុ​ត្ថា​ ឃុំ​ប្រសាទ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​។

ជនរងគ្រោះមានឈ្មោះ​ មាស​ ​ថុ​ន​ ភេទ​ប្រុស​ អាយុ២៥​ឆ្នាំ(​របួស​ធ្ងន់)​​ ស្នាក់នៅ​ភូមិ​ពៀនា​ ឃុំ​អំពិល​ ស្រុក​ស៊ីធរ​កណ្តាល​ ខេត្តព្រៃវែង បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ក្បាល​ពណ៌​លឿង ​ស្លា​ក​លេខ​កំពង់ចាម​ 3A​-1443​។ ចំណែកជនបង្កមាន​ឈ្មោះ​ ភ័​ណ​ ​សុភាព​ អាយុ​២៧​ឆ្នាំ(របួសធ្ងន់)​ ស្នាក់នៅ​ភូមិ​វាល​កណ្តៀង​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ​​បើករថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​សណ្តោង​រម៉ក​ ក្បាល​ពណ៌​ស​ ១គ្រឿង ពាក់ស្លាក​លេខ​​ 3A-0492​​។

ក្រោយកើតហេតុ ​សមត្ថកិច្ចបាននាំ​យកវត្ថុតាងទាំង២គ្រឿងមករក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ​​ដើម្បីដោះស្រាយបន្តតាម​នីតិវិធីច្បាប់​៕

មតិយោបល់