ព័ត៌មានជាតិ

ជនសង្ស័យគាស់ឃ្លាំងស្រូវយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចព្រែកកំពឹស ឃាត់ខ្លួនក្រោយពេលធ្វេីសកម្មភាពមិនបានសម្រេច

(ភ្នំពេញ): ជនសង្ស័យគាស់ឃ្លាំងស្រូវយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចព្រែកកំពឹស ឃាត់ខ្លួនក្រោយពេលធ្វេីសកម្មភាពមិនបានសម្រេច។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ២ នឹង ៣០ ថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៦ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 
បេីតាមប្រភពពត៌មានពីអ្នកមេីលការខុសត្រូវក្នុងឃ្លាំងឈ្មោះ ម៉ុន វណ្ណី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅកន្លែងកេីតហេតុខាងលេី បានឲ្យដឹងថាកន្លងមកក្នុងឃ្លាំងរបស់គាត់បានបាត់របស់របរជាញឹកញាប់មកហេីយតែចាប់មិនបាន ហេីយបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដេីម្បីជួយអន្ដរាគមន៍ ទេីបតែមកដល់ពេលនេះទេីបធ្វេីការឃាត់ខ្លួនបាន ។ ខាងសមត្ថកិច្ចបានបញ្ជាក់បន្ថែមថាជនសង្ស័យរូបនេះមានឈ្មោះ សុខ សុង ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ស្រុកឧដុងខេត្តកំពង់ស្ពឺ ហេីយស្នាក់នៅសង្កាត់ព្រែកហូរ ចំណែកវត្ថុតាងដែលបានឆែកឃេីញនោះមាន ខ្សែភ្លេីង កូនសោរមួយចំនួន សោរតេសំរាប់កាច់កម៉ូតូ នឹងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសតាមនិតិវិធី។

   
 

មតិយោបល់