ក្រុមបីសាចក្រហម Manchester United បានត្រៀមរួចរាល់ហើយក្នុងការបន្តកុងត្រាថ្មីជាមួយអ្នកចាំទីអេស្ប៉ាញ Devid De Gea ដើម្បីបញ្ចប់ក្តីសុបិនរបស់ក្រុម Real Madrid ក្នុងការនាំយកអ្នកចាំទីដ៍ឆ្នើមរូបនេះទៅកាន់ Bernabeu ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Man Utd នឹងធ្វើឲ្យ Devid De Ga បញ្ចប់អាជីពនៅ Old Trafford ជាមួយនឹងកុងត្រាថ្មីរបស់អ្នកចាំទីអេស្ប៉ាញរូបនេះខណៈ កុងត្រានៅសល់ ១៨ខែទៀតប៉ុណ្ណោះ។ ក្នុងនោះដែរ Man Utd នឹងតម្លើងប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់ De Gea ពី ១៩ម៉ឺនផោន ទៅ ២៥ម៉ឺនផោន ដែលនេះបង្ហាញឲ្យឃើញថា De Gea នឹងក្លាយជាអ្នកចាំទី ដែលមានតម្លៃពលកម្មខ្ពស់ជាងគេនៅអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា ការព្យាយាមបន្តកុងត្រាថ្មីជាមួយ De Gea នេះដែរ គឺក្រុមបីសាចក្រហម Manchester United មានបំណងចង់បញ្ចប់ក្តីស្រម៉ៃរបស់ក្រុមយក្សអេស្ប៉ាញ Real Madrid ដែលកំពុងព្យាយាមចង់បានអ្នកចាំទីដៃស្អិតរូបនេះ។
យ៉ាងណាវិញនោះ Real Madrid មិនបារម្ភខ្លាចយកបាន ឬមិនបាន Devid De Gea ឡើយ ព្រោះថាពួកគេបានទាក់ទងអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios របស់ក្រុមតោខៀវ Chelsea ផងដែរ បើទោះបីជា Real Madrid ចង់បាន De Gea តាំងពីឆ្នាំ ២០១៥មកក៍ដោយ។
មតិយោបល់