ព័ត៌មានជាតិ

ហុងដាគុប បត់ឆ្លងផ្លូវ ​ត្រូវឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-9919 បុកស្លាប់យ៉ាងរន្ធត់!

កំពង់ធំ: ​កាលពី​ថ្ងៃ​​ទី​១៥ ខែមករា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស បើកបុក​ម៉ូតូ ​ក្នុងទិសផ្ទុយគ្នា ដោយភាគីខាងម៉ូតូបត់ឆ្លងផ្លូវក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ​បណ្ដាល​ឲ្យ​​ស្លាប់ លើ​​ផ្លូវជាតិ​លេខ​៦ ​​​​ភូមិ​កំពង់​សំរោង​ សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹងសែន ​ខេត្តកំពង់ធំ​។​

ជនរងគ្រោះមានឈ្មោះ​ ស្រ៊ុន​ ​សំ​រឹត ភេទ​ប្រុស ​អាយុ​៤៧ឆ្នាំ ​មុខរបរ​ជាងសំណង់​ បើកម៉ូតូ​ម៉ាក​ហុងដា​គុប ពណ៌​ខៀវ ស្លាកលេខ ក.ធ​១.៤៤៦៥ ស្នាក់នៅភូមិឃុំកើតហេតុ។ ​ចំណែកជនបង្កមានឈ្មោះ​ សាយ ​សាម៉ន ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ទី​១ ​សង្កាត់​ពាម​ក្រ​សោម ​ខណ្ឌ​មណ្ឌលសីមា ​ខេត្តកោះកុង​ បើករថយន្ត​​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​​ខ្មៅ ស្លាកលេខ​ភ្នំពេញ ​2N-9919។

​ក្រោយកើតហេតុ ​សមត្ថកិច្ចបាននាំយកវត្ថុតាង​​​មក​រក្សាទុក​ នៅ​ស្នងការ​​នគរបាល​ខេត្ត​​ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់