ភ្នំពេញៈ យោងតាមការជូនដំណឹងអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ៩ និង១៨នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីទី១(GS1-F22) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរខ្សែ បណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ផ្លូវលេខ៩០៧ ផ្លូវលេខ១០៧ ភូមិទួលសង្កែ តំបន់អភិវឌ្ឍន៍ទួលសង្កែ ភូមិទួលគោក សង្កាត់ទួលសង្កែ (២)ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ និង៣០នាទីព្រឹក៕
មតិយោបល់