ព័ត៌មានជាតិ

ស្គាល់បាន១ថ្ងៃ ប្រុសថ្លៃប្រល័យព្រហ្មចារី មានអីជាប់ខ្នោះ!

ភ្នំពេញ: យុវជនម្នាក់ដូចជាអារម្មណ៍ហ៊ានជ្រុល ទើបតែស្គាល់នារីក្រមុំវ័យក្មេងបាន១ថ្ងៃ ប្រុសចិត្តអប្រិយ ប្រល័យព្រហ្មចារីនាងបានសម្រេចហើយ លើកខោស្លៀករត់គេច ត្រូវបាននារីរងគ្រោះស្រែក ផ្អើលពលរដ្ឋ ប្រជាការពារភូមិចាប់ឃាត់ ប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅដីឡូត៍ទំនេរមួយកន្លែង តាមផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យុវជនល្មោភកាម ខាងលើមានឈ្មោះ លន់ លីស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិសំណង់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកនារីរងគ្រោះអាយុ១៨ឆ្នាំ ស្នាក់នៅក្នុងខណ្ឌសែនសុខ។

តាមនរីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យ ជាអ្នករួមការងារ ពីមុនមក មួយរយ:ក្រោយនេះជនសង្ស័យ បានឈប់ទៅធ្វើការនៅកន្លែងផ្សេង គ្រាន់តែស្គាល់គ្នា ក្នុងនាម ធ្លាប់ធ្វើការ ក្នុងក្រុមហ៊ុនជាមួយគ្នា ហើយក៏គ្មានចេតនាស្រឡាញ់គ្នានោះដែរ លុះមកដល់ រសៀលថ្ងៃទី១៦ ម្សិលមិញ ជនសង្ស័យបានជួបនាងរួចសុំលេខទូរសព្ទ នឹកឃើញ រាប់អានគ្នា ស្មានតែជាធម្មតា លុះដល់រសៀលថ្ងៃទី១៧ ខែមករានេះ ជនសង្ស័យ បានទូរសព្ទឲ្យនាងមកជួប ប្រាប់ថាមានការ និយាយគ្នាបន្តិច ខំតែជឿ ខំមកជួប តាមការណាត់ ត្រង់ចំណុចដីឡូត៍ខាងលើ បែជាបុរសខាងលើចាប់ឱបថើប ច្របាច់ សព្វរាងកាយហើយ ចាប់ផ្តួលសង្កត់រំលោភរហូតបានសម្រេច ហើយលើកខោស្លៀកងើបរត់ ធ្វើឲ្យនាងស្រែកឲ្យគេឯងជួយ ផ្អើលពលរដ្ឋក្បែរខាង ប្រជាការពារ ឃើញដេញចាប់ឃាត់ភ្លាមៗ រាយការណ៍ទៅប៉ូលិស ចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។

តាមសម្តីជនសង្ស័យវិញ បានសារភាពថា ខ្លួនពិតជា ល្បួងហៅនាំនារីខាងលើ មកជួប ទ្រាំលែងបាន ទប់អារម្មណ៍ តណ្ហាលែងបាន ចាប់នាងរំលោភពិតប្រាកដមែន។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ ផ្នែកលើបណ្តឹងនារីរងគ្រោះ នាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់