ព័ត៌មានជាតិ

Update៖ ភ្ញាក់ព្រើតហ្មង! ដើរចុះមកក្រោយស្រាប់តែឃើញអ៊ីចឹង..

ភ្នំពេញ: បុរសម្នាក់ ត្រូវបានអ្នកជិតខាងប្រទះឃើញចងកសម្លាប់ខ្លួនជាប់និងស្លាបព្រឹលក្បែរជណ្តើរជាន់ទី៣ ខណ:ដែលពួកគាត់បានបើកទ្វារផ្ទះបម្រុងចុះមកខាងក្រោម។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅជណ្តើរ រួមជាន់ទី៣ ផ្លូវ៣១០សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សពបុរសខាងលើមានឈ្មោះ វន សុយទ្រី អាយុ៥៣ឆ្នាំ មុខរបរ អាជីវករលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ៤ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចនគរបាលជំនាញបានដឹកសាកសពមកធ្វើកោសល្យវិច័យនៅទីតម្កល់សពវត្តស្ទឹងមានជ័យ ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញបានឲ្យដឹងថាសពបុរសខាងលើពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានជាប់ពាក់ពន្ធ័ករណីឃាតកម្មអ្វីនោះទេ។ ហើយសពបុរសខាងលើត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់