ព័ត៌មានជាតិ

សាំយ៉ុង ពន្លះ​ធុង​លក់​ភេសជ្ជៈហើយ ស្ទុះទៅត្រាំទឹកស្រះ​ទាំងព្រឹក!

កំពត: សមត្ថកិច្ចបានប្រាប់Post Newsថា កាលពី​វេលា​ម៉ោង​៦​និង២៥នាទីព្រឹក ថ្ងៃ​ទី​១៨ មក​រា ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើយដោយរថយន្ត​ម៉ាក​សាំ​យ៉ុ​ង​​បើកបុក​ធុង​លក់​ភេសជ្ជ:ខាងមុខតូបលក់​ ​រូចស្ទុះរថយន្តទៅពន្លះភ្លឺ​ស្រះ​ទឹក​ បង្ក​ឲ្យ​​របួសស្រាល និង​ធ្ងន់​​​៣​នាក់ នៅលើ​​ផ្លូវជាតិ​លេខ​៣១ ​​ភូមិ​រំពើន ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។ ​

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង ដល់កន្លែងកើតហេតុ និងរកមធ្យោបាយនាំយករថយន្តទៅរក្សាទុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប៕

មតិយោបល់