ព័ត៌មានជាតិ

ជិះម៉ូតូបុករថយន្តកំពុងបត់ របួសធ្ងន់ស្រាល៣នាក់

ព្រះសីហនុ: មានបុរស៣នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តម៉ាកឡិចស៊ិសកំពុងបត់ឆ្វេង ដោយពុំមានភ្លើងស៊ីញ៉ូ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង២៥នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្តុប៣៣៣ ស្ថិតក្នុងក្រុម០២ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ យី ហុង ឡេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ រងរបួសធ្ងន់ រួមដំណើរជាមួយយុវជន២នាក់ទៀតឈ្មោះ លី សំណាង ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រងរបួសមធ្យម និង ឈ្មោះ ម៉ៅ ឧត្តម ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅ ភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ រងរបួសស្រាល ពេលជិះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តម៉ាក ឡិចស៊ិសពណ៌ស្កពាក់ស្លាកលេខ ព្រះសីហនុ  2A 3215 បើកបរដោយឈ្មោះ វ៉ង យឹកយីង ភេទប្រុស ២៨ឆ្នាំ មានទីលំនៅ ក្រុងសៀមរាម ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាឲ្យ ម៉ូតូ និងរថយន្តខូចខាតមធ្យម៕

មតិយោបល់