ព័ត៌មានជាតិ

លួចម៉ូតូបានហើយ គេចមិនផុត ម្ចាស់ទាន់វាយទ្រោមខ្លួន!

ភ្នំពេញ: បុរសម្នាក់ជាជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះដែរកំពុងតែស៊ីស៊ុបនៅកោះពេជ្រ រត់មកដល់ចំណុចសាកលវិទ្យាល័យបៀលប្រាយក៏ជនរងគ្រោះជិះរកហើយប្រទះឃើញក៏បានស្រែកថាចោរផ្អើលសមត្ថកិច្ចរត់តាមចាប់បានយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១១យប់ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងកោះពេជ្រស៊ុបកាកាស៊ុគីស៊ុប សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាទៅស៊ីស៊ុបនៅកាកាស៊ូគីស៊ុបកោះពេជ្រហើយបានផ្ញើម៉ូតូមានសំបុត្រត្រឹមត្រូវ ស្រាប់តែពេលកំពុងតែស៊ីស៊ុបក៏លេចមុខជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូតែជិះមិនកើតក៏បានបណ្តើរហើយជនរងគ្រោះចេញពីស៊ីស៊ុបវិញ ស្រាប់តែមិនឃើញក៏ផ្អើលឆោឡោជិះតាមរកក៏ឃើញជនសង្ស័យកំពុងតែបណ្តើម៉ូតូនៅត្រង់ចំណុចមុខសាកលវិទ្យាល័យបៀលប្រាយហើយម្ចាស់ម៉ូតូបានចុះពីលើម៉ូតូក៏ស្រែកថាចោរហើយក៏ជនសង្ស័យបានវាយប្រតាយប្រតប់ជាមួយជនរងគ្រោះហើយក៏ផ្អើលដល់សម្ថកិច្ចតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់នោះដែររត់ចូលច្រកផ្លូវលំយកមកប៉ុស្តិ៍នគរបាល។

ក្រោយពេលកើតហេតុជនរងគ្រោះក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅតុលាការកាត់ទោសទៅតាមនិតិវិធីច្បាប់៕

មតិយោបល់