នេប៉ាល់៖ យោងតាមសេចក្ដីប្រកាសរបស់កាកបាទក្រហមនេប៉ាល់ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជូយដីបានកើនឡើងដល់ ៨.៤១៣នាក់ និងអ្នករបួសកើនឡើងដល់ ១៧.៥៧៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៥។
នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា គិតមកដល់ពេលនេះ នៅមានមនុស្សជាង ២៦០នាក់ទៀត ត្រូវបានបាត់ខ្លួនខណៈដែលក្រុមជួយសង្គ្រោះជា
ច្រើនបាននឹងកំពុងតែបន្តខិតខំស្វែងរក។ អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងថា នៅពេលនេះ នេប៉ាល់កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ជាពិសេសគឺស្បៀងអាហារ ដែលជាតម្រូវការចាំបាញ់បំផុត៕
មតិយោបល់