ដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ iOS បានមកដល់ហើយ កាលពីថ្មីៗនេះ កំពូលអ្នកហែកកូដ Stefan Esser ដែលត្រូវបានគេស្គាល់ឈ្មោះថា i0n1c បានបង្ហាញនូវការ Jailbreak ទៅលើ iPhone 5C ប្រើប្រាស់ប្រពន្ធដំណើរការ iOS 7.1.1 និងបានដំឡើង Cydia ទៀតផង។
ព្រមជាមួយគ្នានោះ កំពូលអ្នកហែកកូដមួយរូបទៀត winocm ក៏បាន បង្ហោះវីដេអូមួយ បង្ហាញពី iPhone 4 GSM iOS 7.1.1 ដែលបាន Jailbreak រួចហើយដែរ។ winocm បានឲ្យដឹងថា នេះគឺជា Jailbreak បែប untethered (Jailbreak ពេញ) ហើយ បើចំណាយពេលបន្តិច នោះវានឹងអាចប្រើបាន លើ (iPhone/iPad) គ្រប់ម៉ូដែលទាំងអស់។
គួរបញ្ជាក់ផងដែរថា winocm ជាសមាជិកនៃក្រុម p0sixspwn ដែលអាចប្រើ Jailbreak iOS 6.1.x ហើយនៅចុងឆ្នាំនេះ winocm នឹងទៅហ្វឹកហាត់ការងារ នៅឯ Apple ៕
មតិយោបល់