ព័ត៌មានជាតិ

ស្ត្រី២នាក់រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹង

ភ្នំពេញ: មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡង់គ្រីសឺ បុករះម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ នៅទល់មុខគ្លីនិកចន្ទ្រាវុទ្ធ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយរថយន្តឡង់គ្រីសឺស៊េរីចាស់ ១គ្រឿង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 2I-6552 បុករះម៉ូតូ២គ្រឿង ទី១សេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BL-2092, ទី២ឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FK-6556 បណ្តាលឲ្យស្ត្រី២នាក់រងរបួសជាទម្ងន់។ ចំណែកឯម្ចាស់រថយន្ត ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់