ក្រុមបាល់ទាត់ជម្រើសជាតិអ៊ូសបេគីស្ថាន អាយុក្រោម ២៣ឆ្នាំ បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង អាយុក្រោម ២៣ឆ្នាំ ដោយលទ្ធផល ៤តល់១ នៅម៉ោងបន្ថែម ១៥នាទី ២ដង ក្រោយលទ្ធផលស្មើគ្នា ១ទល់១ ក្នុង៩០នាទី កាលពីម្សិលមិញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC U-23 Championship 2018។
៤គ្រាប់ របស់ U-23 អ៊ូសបេគីស្ថាន រកបានដោយកីឡាករ Urinboev នៅនាទី ៣៣ ស្របពេលដែល ៣គ្រាប់ទៀត រកបាននៅម៉ោងបន្ថែមនៅនាទី ៩៩ ដោយកីឡាករ Ganiev ហើយនៅនាទី១១០ រកបានដោយ Yakhshiboev នឹងជិតចប់នាទី១២០ ដោយកីឡាករ Komilov ខណៈដែល U-23 កូរ៉េខាងត្បូង បាត់បង់សមាជិតម្នាក់ដោយទទួលបានកាតលឿង ២ដង ហើយត្រូវបានលោកអាជ្ញាកណ្តាល Muhammad Taqi (សិង្ហបុរី) ផ្តល់កាតក្រហមនៅនាទី ៧៤ កីឡាករ Jang Yun-Ho ចំណែក Hwang Hyun-Soo ជាអ្នករកបាន ១គ្រាប់ នៅនាទី ៥៨។
សូមជម្រាបជូនថា U-23 អ៊ូសបេគីស្ថាន បានឡើងវគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship 2018 ជួបជាមួយ U-23 វៀតណាម នៅថ្ងៃទី២៧ ខែមករា នាកិឡដ្ឋាន Changzhou ប្រទេសចិន វេលាម៉ោង ៣រសៀល(កម្ពុជា)៕
https://www.youtube.com/watch?v=eaUr9aQkR9g
មតិយោបល់