ភ្នំពេញៈ យោងតាមការជូនដំណឹងពីអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ១០ និង៤៥នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង៥០៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់៕
មតិយោបល់