ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិរុស្ស៊ី ១៥០នាក់នៅក្រោយខ្នងអំពើហិង្សា Euro 2016

បារាំង: ព្រះរាជអាជ្ញាប្រចាំនៅទីក្រុង Marseille ប្រទេសបារាំង លោក Brice Robin បាននិយាយឲ្យដឹងថា ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ជនជាតិរុស្ស៊ីចំនួន ១៥០នាក់ ត្រូវបានគេរៀបចំយ៉ាងល្អសម្រាប់សកម្មភាពអំពើហិង្សាជ្រុលនិយម ដែលបានវាយគ្នាជាមួយក្រុមអ្នកគាំទ្របាល់ទាត់អង់គ្លេស ហើយពួកគេបានរត់គេចពីការចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៣ មិថុនានេះ។

មនុស្សចំនួន ១០នាក់ ក្នុងនោះមាន៦នាក់គឺជនជាតិអង់គ្លេស ៣នាក់ជាជនជាតិបារាំងនិងម្នាក់គឺជាជនជាតិអូទ្រីស ដែលប្រឈមុខនឹងការកាត់​ទោស​ជាបន្ទាន់។

ជនជាតិរុស្ស៊ីពីរនាក់ត្រូវបានចាប់ខ្លួន សម្រាប់ការលុកលុយទីលានបាល់ទាត់។ មនុស្សប្រហែល ៣៥នាក់ត្រូវបានរងរបួស ហើយមាន៤នាក់​របួស​ធ្ងន់ធ្ងរ បន្ទាប់បីថ្ងៃនៃការប៉ះទង្គិចគ្នានៅក្នុងទីក្រុងបារាំង។ សរុបចំនួន២០នាក់ត្រូវបានចាប់ខ្លួនដោយជាប់ពាក់ព័ន្ធទៅនឹងអំពើហិង្សានេះ។

ប៉ូលិសបានដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកគាំទ្របាល់ទាត់ដែលមានចំនួនរាប់ម៉ឺននាក់នៅក្នុងព្រឹត្តការណ៍ Euro 2016 ដែលបាន​​ប៉ះទង្គិចគ្នានៅពហុកីឡាដ្ឋានកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីលទ្ធផលប្រកួត Euro 2016 អង់គ្លេសនិងរុស្ស៊ីមួយស្មើ។

សូមបញ្ជាក់ថា តុលាការបារាំងបានកាត់ទោសក្រុមអ្នកគាំទ្រជនជាតិអង់គ្លេសចំនួន ២នាក់ ដែលបានជាប់ពាក់ព័ន្ធទៅនឹងអំពើហិង្សា ដោយបានកាត់​ទោសពួកគេឲ្យជាប់គុកពី ២ទៅ៣ខែផងដែរ៕

France Euro

មតិយោបល់