ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកម៉ូតូសិស្សវិទ្យាល័យទួលអំពិលម្នាក់ ខូចខាតយ៉ាងដំណំ

ភ្នំពេញ:​ ​ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុកហុងដាឌ្រីម បណ្តាលឲ្យ​ម៉ូតូចូលទៅក្រោមរថយន្ត ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើង នៅ​វេលា​ម៉ោង​១១​និង​៥៥​នាទីព្រឹក ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ២០១៨ស្ថតិនៅ​បេតុង​​​​វត្ត​សំបូ​រ​មាស ​កែង​ផ្លូវ​២១៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរង​គ្រោះ​មាន​ឈ្មោះ សុខសាន្ត អាយុ១៨ឆ្នាំ​ មុខរបរសិស្ស​​​វិទ្យាល័យ​ទួល​អំពិល​ ជិះម៉ូតូម៉ាកឌ្រីម សេរីឆ្នាំ២០១៧ ពណ៌​ខ្មៅ ស្លាកលេខភ្នំពេញ 1GN-7441 និងជន​​បង្ក​មាន​ឈ្មោះ គីម ហួន អាយុ​២២​ឆ្នាំ​​ស្នាក់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ​បើករថយន្ដ​​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ត្រេ​អ៊ី ​​ស្លាក​លេខ​ភ្នំពេញ 3A- 4044​។ ក្រោយកើតហេតុ ​ភាគី​ខាងរថយន្ដ សងថ្លៃការខូចខាត​ទៅខាងម៉ូតូ ដើម្បីបញ្ចប់រឿង៕

មតិយោបល់