បន្ទាយមានជ័យៈ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យសិរីសោភណ័ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈក្មេងទំនើង២ក្រុម បើកការវាយប្រហារគ្នា ដោយប្រើប្រាស់ដុំថ្ម និងកាំបិតដេញកាប់គ្នា ដូចក្នុងរឿងភាគចិន។
ការវាយប្រហារនេះ បង្កការភ្ញាក់ផ្អើលដល់សិស្សវិទ្យាល័យក្រុងសិរីសោភ័ណ ខណៈចេញពីសាលាទៅផ្ទះ។ ក្រោយកើតហេតុភាគីម្ខាងបាននាំគ្នាជិះរទេះសណ្តោងរ៉ឺម៉កម៉ូតូចេញដោយសុវត្ថិភាព ខណៈសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ៕
https://youtu.be/BWVZHoqg16s
មតិយោបល់