ព័ត៌មានជាតិ

មានវីដេអូ៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងជល់មាន់និងអាប៉ោង មនុស្សជាង១០០នាក់រត់ប្រសាចពេញព្រៃ បន្សល់តែវត្ថុតាង

កណ្តាល: ទីតាំងល្បែងជល់មាន់ និងបៀរអាប៉ោង ក្នុងទីតាំងដ៏ជ្រៅ ត្រូវបាន នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលអធិការស្រុកស្អាង និងប៉ុស្តិ៍រដ្ឋបាល បានចុះប្រតិបត្តិការបង្ក្រាប តែដោយសារក្រុមអ្នកញៀនល្បែងឃើញកម្លាំងចុះទៅ បាននាំគ្នារត់ រត់ប្រសាចពេញព្រៃ មាត់បឹង បន្សល់ទុកវត្ថុតាងជាច្រើន។

ហេតុការណ៍ចុះបង្ក្រាបនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី នៅចំណុចព្រែកម៉ៅ ភូមិស្វាយជួ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះមកបង្រ្កាបទីតាំងបញ្ជល់មាន់និងអាប៉ោង នៅចំណុចព្រែកម៉ៅ ភូមិស្វាយជួ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានចាប់យកវត្ថុតាងមានមាន់ចំនួន៦ក្បាល កញ្ចក់ជ្រុង១ ជញ្ជីង១កំប៉ុងថ្នាំបាញ់ ពណ៌ចំនួន០២ បង់រុំជើងមាន់១៥ដុំធំ ចាននិងគម្របអាប៉ោងចំនួន០១ កម្រាលអាប៉ោង ចំនួន០១ ស្បែកជើង ចំនួន១២គូ កៅអីជ័រ ចំនួន៤០ម៉ូតូចំនួន៣២គ្រឿង រថយន្តបាឡែន ០១គ្រឿង ថង់ផ្លាស់ស្ទីករុំសង្វៀនមាន់ពណ៌ស២ដុំ ។

បញ្ជាក់៖ដោយឡែកអ្នកលេង ជាង១រយនាក់ រត់ប្រសាច ពេញព្រៃ មាត់បឹង និងបន្សល់ម៉ូតូ មួយចំនួន៕

មតិយោបល់