ព័ត៌មានជាតិ

Update៖ ឆេះផ្ទះលក់កាហ្វេ មួយកន្លែងក្បែរស្ពានអាកាសស្ទឹងមានជ័យខ្ទេចគ្មានសល់!

ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះផ្ទះលក់កាហ្វេនៅម្តុំគល់ស្ពានស្ទឹងមានជ័យ នៅចំណុចផ្ទះ លេខ២០៨ ផ្លូវលេខ២៧១ ក្រុមទី៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗនោះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងខាងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែគេពុំទាន់ដឹងថា ការឆាបឆេះនេះបណ្តាលមកពីអ្វីឲ្យពិតប្រាកដនៅឡើយនោះទេ។

សមត្ថកិច្ចបានបន្តថា ទីតាំងកើតហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ឈ្មោះ អួន ឡែន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ បានជួលទៅឲ្យឈ្មោះ ស៊្រុន ម៉ែន ភេទប្រុស អាយុ៣៥ឆ្នាំ បានជួលទីតាំងនេះ បើកអាជីវកម្មលក់កាហ្វេ ជាប្រភេទផ្ទះឈើប្រក់ ស័ង្កសី មានទំហំ ៥គុណ២០ម៉ែត្រ បានរងការឆេះខូចខាតទាំងស្រុង តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ចំណែកទ្រព្យគឺឆេះគ្មានសល់។

សមត្ថកិច្ចក៏បានបញ្ចាក់ឲ្យដឹងទៀតថា អគ្គិភ័យនេះបានរលត់នៅវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃដដែល ដោយប្រើប្រាស់ទឹកអស់ចំនួន២២ឡាន ដោយក្នុងនោះមាន ៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១៧គ្រឿង ( ប្រើអស់ ) , រថយន្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ៤គ្រឿង ( ប្រើអស់ ) និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿងផងដែរ ៕

មតិយោបល់