ភ្នំពេញៈ បុរសម្នាក់បើករថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយត័្ន ត្រូវថយន្តមួយគ្រឿងទៀត បុកចំពាក់កណ្តាលបើុងទៅលើចិញ្ចើមផ្លូវបណ្តាលឲ្យខូចខាតយ៉ាងទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវភ្លោះអូរឬស្សី ផ្លូវលេខ២១៤ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-7721 បើកបរតាមបណ្តោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ឆ្លងផ្លូវលេខ២១៤មិនទាន់ផុតផង ក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-8358 បើកបរដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត តាមបណ្តោយផ្លូវលេខ២១៤ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករ ថយន្តម៉ាស្តាចំពាក់កណ្តាលពេញទំហឹងខាងស្តាំ បើុងទៅលើចិញ្ចើមផ្លូវ សំណាងល្អមិនមានអ្នករងរបួស។ ចំណែករថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់