ព័ត៌មានជាតិ

មានទាំងគ្រឿងញៀន មានទាំងដាវ!

ក្រចេះ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ៅ សុផុន មេបញ្ជាការរង បានដឹកនាំកម្លាំងចុះ បង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២ គោលដៅ កាលពីវេលាម៉ោង៩ និង១០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ការកៅស៊ូ ភូមិប៉ោដើមស្វាយ ឃុំក្រញួងសែនជ័យ ស្រុកស្មួល ខេត្តក្រចេះ និងនៅភូមិប៉ោដើមស្វាយ ឃុំក្រញួងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ជាក់ស្តែង កម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ រួមនឹងវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ចំនួន៧ កញ្ចប់ , ម៉ូតូចំនួន ១ គ្រឿង , ជញ្ជីងថ្លឹងសារធាតុញៀនចំនួន១ គ្រឿង ,ដាវចំនួន២ , រថយន្តចំនួន១គ្រឿង ,កាបូបលុយ ១ , ប្រាក់រៀលចំនួន ៤៩,០០០រៀល និងសម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់