ព័ត៌មានជាតិ

ជនសង្ស័យម្នាក់បង្កអុកឡុកនៅក្នុងមូលដ្ឋាន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ យោងតាមផេកអធិការដ្ឋាននគរបាល ស្រុកទ្រាំងបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍៣កើត ខែ កត្ដិក ឆ្នំា ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នំា២០២២ ដោយមានការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្ដមសេនីយ៍ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដោយមានការចង្អុលបង្ហាញពី លោក វរៈសេនីយ៍ឯក ឃុត ភិន អធិការនៃអធិការដ្ឋាននគរបាលស្រុកទ្រំាងកម្លំាងជំនាញ ចុះល្បាតតាមភូមិសាស្រ្តសំខាន់ៗក្នុងឃុំជីខ្មា និងសហការជាមួយកម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលជីខ្មា នៅវេលាម៉ោង ១១និង៣០នាទីបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សួង វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ។ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ឈ្មោះ សួង វុទ្ធី នេះបង្កអុកឡុកនៅក្នុងមូលដ្ឋាននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។

ករណីនេះ កម្លំាងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់