ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពែកមី សង់ផ្ទះតម្លៃជិត១០ម៉ឺនដុល្លារជូនម្តាយជិតរួចរាល់ហើយ

ភ្នំពេញ: តារាកំប្លែងដ៏មានឥទ្ធិពល នាយ ពែកមី បានធ្វើឲ្យអ្នកសិល្ប:កោតសរសើរ បន្ទាប់ពីសាងសង់ផ្ទះជូនម្តាយរបស់ខ្លួនខ្ទង់ ១០ម៉ឺនដុល្លារអាមេរិក ដែលផ្ទះនេះសាងសង់ក្នុងទឹកដីស្វាយរៀង ជិតរួចរាល់ហើយ។

នៅមុននេះបន្តិចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នាយពែកមី បានសរសេរនៅលើហ្វេសប៊ុកថា “ផ្ទះធ្វើជូនឪពុកម្តាយជិតរួចរាល់ហើយ តែនៅដីវាលទទេ ត្រូវដាំស្មៅធ្វើសួន នឹងធ្វើរបងទៀត ដឹងថ្ងៃណាបានគាត់នៅទេ នៅផ្ទះចាស់និងសិនទៅ ខិខិ”

ជាមួយនឹងដំណឹងនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក Like និង Share កោតសរសើរ លើតារាកំប្លែង និងចម្រៀង ពែកមី យ៉ាងខ្លាំង។

បញ្ជាក់ផងដែរថា ផ្ទះនេះត្រូវបានសាសង់ និងយកចិត្តទុកដាក់ក្រោមស្នាដៃ អតីតជាងសំណង់លោក ចែម ចាន់តារា ហៅពែកមី  មុនក្លាយជាតារាកំប្លែង និងចម្រៀងដ៏ល្បីល្បាញ៕

មតិយោបល់