ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ លួចម៉ូតូ ម្នាក់ ទៅតុលាការ

(បន្ទាយមានជ័យ)៖​ កម្លាំងជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ កាលពីព្រ​ក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងមិនបានសម្រេច។​

លោក​ ឱ​ បូរិន្ទ​ មេបញ្ជការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ Post News ថា​កាលពីម៉ោង​ ៨និង​៣០នាទី​យប់ ​ថ្ងៃ​ទី៩​ ខែមេសា​ ឆ្នាំ​២០១៦​ កម្លាំង​អន្ដរាគមន៍ ​កងរាជអាវុធហត្ថបានឃាត់ខ្លួន​យុវជនម្នាក់ ឈ្មោះ​ ធឹម​ ប្រុស​​ អាយុ២៧ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំម៉ាឡៃ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ខណៈកំពុងធ្វើសកម្មភាពយកសោរដើរ ចាក់គ្រប់​ម៉ូតូ ដែលចតចោលក្រៅរបង វេទិកា​រខេត្ត ស្ថិត​ក្នុង​ភូមិ​ ៣ សង្កាត់​ព្រះន្លា​ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។

​ក្រោយឃាត់ខ្លួន​ ជនសង្ស័យ​បានឆ្លើយ​សារភាព​ថា​ ខ្លួន​គេ​មាន​គោលបំណង​លួច ​យក​ម៉ូតូនោះ​មែន ដោយ​យកកូន​សោរដើរចាក់គ្រប់ម៉ូតូ​ ត្រូវ​មួយ​ណា​យក​មួយ​ហ្នឹង​៕

photo_2016-04-11_15-02-53

មតិយោបល់