ព័ត៌មានជាតិ

ជាងមួយម៉ោងសោះ ធ្វើសកម្មភាពប្លន់បានសម្រេច២ដង គឺខ្សាច់កណ្ដាល និងខណ្ឌជ្រោយចង្វារ

កណ្ដាល-ភ្នំពេញៈ កាលពីវេលាម៉ោង៨៖០០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូSLបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉តូមួយគ្រឿងម៉ាកMSX ស្លាកលេខភ្នំពេញ 1FD-2818 ពីជនរងគ្រោះម្នាក់ នៅក្នុងក្រុមហ៊ុន7NG ស្ថិតក្នុងទីតាំងខាងលើ ។

ប្រភពព័ត៌មានបានបន្ដ ឲ្យដឹងថាបន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រេចខាងលើរួចមក ក្រុមចោរបានជិះគេចខ្លួនសំដៅមកភ្នំពេញ លុះមកដល់សង្កាត់បាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ ក្រុមចោរដដែលបានធ្វើសកម្មភាពប្លន់ម្ដងទៀត គឺបានដកកាំភ្លើងវាយក្បាលជនរងគ្រោះម្នាក់បណ្ដាលឱ្យរងរបួសបែកក្បាល ដើម្បីប្លន់យកម៉ូតូ១គ្រឿងទៀតម៉ាក Honda Dream 2013 ពាក់ស្លាកលេខភ្នំពេញ1BF-4461 នៅជិតស្ពានលីយ៉ុងផាត់ បន្ទាប់ពីប្លន់បានសម្រេចទាំងនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល និងនៅ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារួចមក ក្រុមជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធមួយក្រុុមនោះបានគេចខ្លួន ទៅបាត់ដោយសុវត្ថិភាព៕

មតិយោបល់