ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឲ្យស្វែងរកយន្តហោះចម្បាំងបាត់ខ្លួន

អាមេរិក: នៅថ្ងៃអង្គារ៍នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចេញបញ្ជាណែនាំដើម្បីអនុវត្តបេសកកម្មយោធាស្វែងរកនិងជួយសង្គ្រោះសម្រាប់យន្តហោះចម្បាំងមួយគ្រឿង ដែលបានបាត់ខ្លួននៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១៤ មិថុនានេះ។

យន្តហោះចម្បាំងប្រភេទ SU-30 បានផលិតឡើងដោយប្រទេសរុស្ស៊ី បានលក់ឲ្យកងកម្លាំងអាកាសវៀតណាមបាត់ខ្លួនពីអេក្រង់រ៉ាដា ខណៈពេលបំពេញបេសកកម្មបណ្ដុះបណ្ដាលមួយនៅឈូងសមុទ្ររបស់ប្រទេសវៀតណាមភាគកណ្តាលខេត្តង៉េអាន នៅព្រឹកថ្ងៃអង្គារ៍នេះ។

មានអ្នកបើកបរពីរនាក់ដែលជិះនៅលើយន្តហោះនោះ គឺលោក Tran Quang Khai ប្រធានបុគ្គលិកនៃកងវរសេនាធំ ៩២៣ និងលោក Nguyen Huu Cuong អនុសេនីយ៍ជើងហោះហើរ។

យន្តហោះនេះបានហោះចេញពីព្រលានយន្តហោះនៅព្រឹកថ្ងៃអង្គារ៍នេះ នៅកណ្តាលទីក្រុងសៅវ៉ាង ខេត្ត Thanh Hoa ប្រទេសវៀតណាម ដែលមានចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីហាណូយ សម្រាប់បណ្តុះបណ្តាលហ្វឹកហាត់យោធារបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលវៀតណាមនៅរសៀលថ្ងៃអង្គារ៍នេះ លោក Phuc បានបញ្ជាឱ្យ​ក្រសួងការពារជាតិ ផ្តោតលើកិច្ចខំប្រឹងប្រែងរបស់ខ្លួន ក្នុងការស្វែងរកវិធានការទាំងអស់និងកេណ្ឌកងកម្លាំងនិងរថយន្តដើម្បីស្វែងរកនិងសង្គ្រោះ​អ្នកបើកយន្តហោះបាត់ខ្លួន។

ប្រធានគណៈរដ្ឋមន្ត្រីវៀតណាមបានជំរុញឱ្យមានការស៊ើបអង្កេតនិងផ្ទៀងផ្ទាត់មូលហេតុនៃករណីនេះផងដែរដូចជាការពិនិត្យនីតិវិធីទាំងអស់នៅក្នុងការហោះហើរនិងការគ្រប់គ្រងនៅក្នុងគោលបំណងដើម្បីជៀសវាងឧបទ្ទវហេតុស្រដៀងគ្នាពីការកើតឡើងនោះ៕

140912073654-f-a-18e-super-hornet-horizontal-large-gallery Sukhoi-Su-30-IAF

មតិយោបល់