ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ នៅលើស្ពានព្រែកសំរោង

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាយប់ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅម្តុំលើស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុវត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះ អន្តរាគមន៍ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕

មតិយោបល់