ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងទ័ពនីហ្សេរីយ៉ាសង្គ្រោះចំណាប់ខ្មាំង ៥៧នាក់ នៅក្នុងការវាយឆ្មក់

នីហ្សេរីយ៉ា: អាជ្ញាធរកងទ័ពនីហ្សេរីយ៉ាបាននិយាយថា កងទ័ពស្មើជើងនៅក្នុងការល្បាតផ្សេងគ្នាជួយសង្គ្រោះចំណាប់ខ្មាំង ៥៧នាក់ ពីក្រុមបះបោរបូកូហារ៉ាម ដោយនៅក្នុងផ្នែកខ្លះនៃភាគឦសានរដ្ឋ Adamawa និងរដ្ឋ Borno។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ មិថុនានេះ។

អ្នកនាំពាក្យកងទ័ពនីហ្សេរីយ៉ា លោកវរសេនីយ៍ឯក Sani Usman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបានប្រាប់ស៊ីនហួថា ចំណាប់ខ្មាំងទាំងនោះ រួមមានស្ត្រីនិងកុមារ ដែលកងកម្លាំងបានរំដោះពួកគេពីទីតាំងផ្សេងគ្នានៅជិតយោធា។

លោកបាននិយាយថា ទាហាននៃកងពលតូចបន្ទាយលេខ ២២ បានជួយសង្គ្រោះចំណាប់ខ្មាំង១៤នាក់ ពីក្រុមបូកូហារ៉ាម ក្នុងអំឡុងពេលដែលដើរល្បាតក្នុងភូមិ Chingowa ក្បែរតំបន់ Dikwa ។

លោក Usman បាននិយាយថា ទាហានវរសេនាតូចលេខ១១៤ នៃក្រុមការងារពិសេសការងារពិសេសកងពលតូចលេខ២៨ ដែលភ្ជាប់ល្បាតនៅលើផ្លូវ Bitta និងផ្លូវ Izge បានសង្គ្រោះចំណាប់ខ្មាំង៤៣នាក់ នៅក្នុងតំបន់ Madube។ ពួកឧទ្ទាមពីរនាក់បានស្លាប់ ខណៈដែលទាហានបីនាក់និងជនស៊ីវិល ១៣ នាក់បានរងរបួសនៅក្នុងការវាយឆ្មក់មួយក្នុងអំឡុងពេលដើរល្បាតនៅជិតតំបន់ Gwoza។

សូមបញ្ជាក់ថា តំបន់ជាច្រើនត្រូវបានបោសសម្អាត ខណៈដែលចំណាប់ខ្មាំងជាច្រើននាក់ត្រូវបានកំណត់ដោយពួកឧទ្ទាមបានសម្លាប់នៅក្នុងការល្បាតផ្សេងគ្នា ដែលបានធ្វើឡើងដោយកងទ័ពនីហ្សេរីយ៉ានៅទូទាំងតំបន់៕

Part-PAR-Par8240551-1-1-0

មតិយោបល់