ព័ត៌មានជាតិ

Update:អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង នៅសង្កាត់ថ្វាយដង្គុំ ខេត្តសៀមរាប

សៀមរាប:នៅវេលាម៉ោង១១និង៤៤នាទីមានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង នៅភូមិថ្មី សង្កាត់ថ្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។

មន្រ្តីមូលដ្ឋានបានPost News ឲ្យដឹងថា លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ដែលត្រូវអគ្គិភ័យឆាបឆេះនោះ ធ្វើអំពីថ្ម កម្ពស់២ជាន់ ឈើលើ ហើយត្រូវភ្លើងឆេះអស់ជាន់លើដែលធ្វើអំពីឈើនោះ។

ប្រភពបានបញ្ជាក់ថា អគ្គិភ័យនេះបានឆាប់ឆេះចេញពីផ្នែកខាងក្រោយពោល គឺផ្ទះបាយបង្កឲ្យមានអណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់ ខណ:ម្ចាស់ផ្ទះមិននៅ ហើយខណ:នេះក្រុមពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍៕

មតិយោបល់