ព័ត៌មានជាតិ

(មានវីដេអូ) ប៉ូលិសប៉ុស្តិ៍ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បាញ់បុរសម្នាក់ស្លាប់

ក្រចេះ៖ មានករណីផ្ទុះអាវុធចំនួនបីគ្រាប់បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត បង្កឡើងដោយមន្រ្តីប៉ូលិសប៉ុស្តិ៍ជ្រោយបន្ទាយ ខេត្ត ក្រចេះ ខណៈទៅឃាត់ជនរងគ្រោះពីរនាក់ ដែលកំពុងឈ្លោះគ្នា។

ហេតុការណ៍ផ្ទុះអាវុធបណ្តាលឲ្យស្លាប់បុរសម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រៃកប្រសព្វ ខេត្តក្រចេះ។

បើតាមភ្នាក់ងារព័ត៌មាន Post News បានរាយការណ៍ឲ្យដឹងថា ជនរងគ្រោះដែលសា្លប់នោះឈ្មោះ អ៊ុំ ស៊ីណា អាយុ ២៧ឆ្នាំ ត្រូវប៉ូលិសបាញ់ចំខាងក្រោមដោះ។ ចំណែកប៉ូលិសដែលជាជនបង្កឈ្មោះ ទួន លីន មន្រ្តីប៉ូលិសប៉ុស្តិ៍ឃុំ ជ្រោយបន្ទាយ។ ក្នុងហេតុការណ៍នោះ ប៉ូលិសដែលបាញ់ជនរងគ្រោះបានអះអាងថា គឺមកពីជនរងគ្រោះឈ្មោះ អ៊ុំ ស៊ីណា នោះបានតដៃជាមួយសមត្ថកិច្ច ខណៈប៉ូលិសទៅអន្តរាគមន៍ក្នុងជម្លោះខាងលើនោះ។

ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធបណ្តាលឲ្យស្លាប់ប្រជាជនម្នាក់នេះដែរ សាធារណជន កំពុងរង់ចាំមើលចំណាត់របស់ថ្នាក់លើ ថាតើចាត់វិធានការបែបណា ចំពោះប៉ូលិសប៉ុស្តិ៍ជ្រោយបន្ទាយ ដែលផ្ទុះអាវុធបណ្តាលឲ្យស្លាប់ជនរងគ្រោះនេះ៕

https://youtu.be/xYeHn0wPWLQ
https://youtu.be/kQu7IePt9Yw
https://youtu.be/yUCY58UiLmw

មតិយោបល់