ភ្នំពេញៈ បុរស២នាក់ជិះម៉ូតូស៊េរីទំនើបម៉ាក Duke មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បានឆ្លងស្តុបតែមិនទាន់ផុតផង បានបុកជាមួយរថយន្តមួយគ្រឿងមិនចាំម៉ាកបណ្តាលឲ្យបុរសទាំង២នាក់ រងរបួសធ្ងន់បែកឈាមពេញមុខ ។
ហេតុការណ៍នេះ នៅវេលាម៉ោង១២និង៣០នាទី យប់ឈានថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក លើផ្លូវម៉ោងសេងទុង កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមអ្នកឃើញនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះទាំង២នាក់ជិះ ម៉ូតូម៉ាកDuke ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GM-6873 ឌុបគ្នា២នាក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្កុបសន្ធរម៉ុក មិនបានបន្ថយល្បឿននោះទេ បានជ្រុលទៅបុកចំពីចំហៀងរថយន្តសាំយ៉ុងមួយគ្រឿង មិនចាំស្លាកលេខ បើកតាមផ្លូវម៉ៅសេងទុង ទិសដៅពីត្បូងទៅជើងពេញមួយទំហឹង បណ្តាលឲ្យអ្នកឌុបផ្លោងបោកនឹងរថយន្តរបួសបែកពេញជោកមុខ។ រីអ្នកអ្នកជិះខាងក្រោយផ្លោងដួលទៅនឹងថ្នល់ចុកឆ្អល់ និយាយមិនរួច បែកមុខបន្តិចបន្តួច។
ក្រោយពីកើតហេតុមករថយន្តបានបន្តដំណើរទៅមុខបន្តទៀត។ រីឯជនរង គ្រោះទាំង២នាក់ត្រូវបានប្រជាពលរដ្ឋជួលសម្រួលបឋម និងបានហៅរថយន្តសាមុយគ្លីនិកឯកជន ពន្លឺ មកដឹកទៅព្យាបាល។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវ បាននគរបាលយកទៅរក្សាទុក នៅប៉ុស្តិ៍ផ្សារដេប៉ូ៣ ដើម្បីរង់ចាំម្ចាស់មកទទួល យកទៅវិញ៕
មតិយោបល់