ព័ត៌មានជាតិ

បើករថយន្តបុកម៉ូតូដោតជាប់ក្បាល បើករត់ចង់១គីឡូដីម៉ូតូនៅតែជាប់ដោះមិនចេញ

ភ្នំពេញៈ បុរសម្នាក់បើករថយន្តរ៉េហ្វរមួយគ្រឿងបុកម៉ូតូឌ្រីមសង់ពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយព្យាយាមបើករត់គេចទាំងម៉ូតូនៅជាប់រថយន្ត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៣និង១០នាទីទៀបភ្លឺថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងបើកបរដោយបុរសម្នាក់ ស្រាប់តែមានរថយន្តម៉ាករ៉េហ្វរមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2B-2460 បើកបរដោយបុរសម្នាក់ដូចគ្នា បុកពីក្រោយម៉ូតូជាប់រថយន្តអូសតាំងពីផ្លូវវេងស្រេង រហូតមកដល់ផ្លូវ២១៧ ទើបឈប់បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏មកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

https://youtu.be/4UHTaxx_I74

មតិយោបល់