កណ្តាលៈ ក្មេងប្រុសម្នាក់ ត្រូវបាននគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេលួចយកទូស័ព្ទ ពីមន្ត្រីជលផលម្នាក់ ខណៈរូបគាត់បានទៅចូលរួមធ្វើបុណ្យគំរប់ខួច៧ថ្ងៃ ជូនដល់ឪពុកមា ហើយបានសាកថ្មទូរស័ព្ទទុកចោល។
ការឃាត់ខ្លួននេះ បានធ្វើទ្បើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ និងកើតហេតុនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ២៣និង០០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ឈឹម ចន្ថា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីជលផល មានទីលំនៅៗភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ស្រេង ហូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។
សម្ភារៈបាត់បង់រួមមាន ទូរស័ព្ទដៃចំនួន ៤គ្រឿង មានដូចជា ម៉ាកiphone 5s ពណ៌សចំនួន ០២គ្រឿង ម៉ាកIphone 5s ពណ៌ទឹកមាស ០១គ្រឿង និងម៉ាក Samsung Galaxy A8 ពណ៌ទឹកមាស ១គ្រឿង ដោយត្រូវបានដកហូតមកវិញ បាន១គ្រឿង ម៉ាក Iphone 5s ពណ៌ស។
តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះ បានមកចូលរួមធ្វើបុណ្យគំរប់ខួប ៧ថ្ងៃ ជូនដល់ឪពុកមា នៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ បន្ទាប់មកជនរងគ្រោះ បានយកទូរស័ព្ទ័ដៃ របស់ខ្លួន១គ្រឿង Iphone 5s ពណ៌ស និង ០៣គ្រឿងទៀត ជារបស់បងស្រី និងក្មួយស្រី ទៅសាកថ្ម នៅខាងក្រោមផ្ទះ រួចចូលដេកបាត់។ លុះពេលដែលជនរងគ្រោះ ភ្ញាក់ពីដេករកទូរស័ព្ទ ក៏ស្រាប់តែបាត់ពុំឃើញតែម្ដង ។
បន្ទាប់មកជនរងគ្រោះ និងបងប្អូនក៏បានតាមដាន និងស្រាវជ្រាវ ឃើញទូរស័ព្ទរបស់ខ្លួន iphone 5s ពណ៌ស ០១គ្រឿង នៅក្នុងដៃជនសង្ស័យប្រើប្រាស់ ។ ដោយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងមកនគរបាលប៉ុស្ដិ៍ព្រែកថ្មីតែម្ដង ។
ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី សហការជាមួយជំនាញស្រុក បានចុះទៅឃាត់ខ្លួនជនសង្ស័យ ស្រេង ហូ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ស្រេង ហូ បានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទចំនួន ០៤គ្រឿង ដូចមានក្នុងសម្ភារៈបាត់បង់ខាងលើ នៅខាងក្រោមផ្ទះរបស់ជនរងគ្រោះ កាលពីថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ២៣ និង ០០នាទីយប់ប្រាកដមែន រួចខ្លួនបានប្រើឲ្យមិត្តភក្តិយកលក់អស់០៣គ្រឿង នៅសល់តែមួយគ្រឿងប៉ុណ្ណោះ ត្រូវនគរបាលដកហូតតែម្ដង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់