ព័ត៌មានជាតិ

Karim Benzema ល្បួង Paul Pogba ឲ្យមក​លេង​នៅ Real Madrid ខណៈ​បិសាច​ក្រហម​ចង់​នាំ​មក​វិញ

​យោង​តាម​ទំព័រ Fichajes ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ២០ ខែ មិថុនា ម្សិលមិញ​នេះ​បានឲ្យដឹងថា ខ្សែប្រយុទ្ធ​បារាំង ចង់​ឲ្យ​មិត្ត​រួម​ក្រុម​វ័យក្មេង Paul Pogba ចូលរួម​លេង នៅ Real Madrid ។​
Pogba-Benzema-France
​កីឡាករ Karim Benzema ដែល​ជា​ខ្សែប្រយុទ្ធ​របស់​បារាំង ដ៏​ឆ្នើម បាន​ល្បួង មិត្ត​រួម​ក្រុម Paul Pogba ឲ្យចូល​រួម​លេង​នៅ Real Madrid ក្រោយ​ចប់​រដូវ​កាល​បាល់ទាត់​ពិភពលោក ខណៈ​ដែល​អ្នក​ទាំង​ពីរ​កំពុង​រវល់ ដៃ ជាមួយនឹង គ្នា​លេង​តំណាង​ជាតិ​ខ្លួន​នៅ​ប្រេ​ស៊ីល ។ សម្រាប់ Karim Benzema កំពុង​ហៀបនឹង​ចុះ​កុងត្រា​ថ្មី ជាមួយនឹង​ក្លិប ។​

Paul Pogba ត្រូវបានគេទទួលស្គាល់​ថា ជា​កីឡាករ​វ័យក្មេង និង​ល្អ​បំផុត នៅលើ​ពិភពលោក ចាប់តាំងពី​ចាកចេញ​ពី​បិសាច​ក្រហម មកកាន់ Juventus ហើយ​គិត​មក​ទល់​នឹង​ពេលនេះ តម្លៃ​ខ្លួន​គាត់​គឹ​ជុំវិញ ៦០ លាន​ផោន ដែល​ជា​ចំនួន​មួយ​ដ៏​ធំ ដែល​ដាក់​សម្ពាធ​ទៅលើ​ក្លិប​នៅ​អឺរ៉ុប​ដែល​ចង់បាន​គាត់​។​

​ជាមួយនឹង​គ្នា​នេះដែរ បិសាច​ក្រហម ក៏​បាន​ទំនាក់ទំនង​ចង់​នាំ​កីឡាករ​រូបនេះ មកកាន់​បិសាច​ក្រហម​វិញ​ផង​ដែរ ខណៈ​ដែល PSG ក៏​កំពុង​ព្យាយាម​ល្បួង ប៉ុន្តែ Karim Benzema ជំនួស​ឲ្យ Real Madrid ក៏​កំពុង​លួងលោម មិត្ត​រួម​ក្រុម​ឲ្យទៅ​លេង​នៅ Bernabeu ។​

​វា​ជា​ការពិត​ណាស់ ក្លិប Real Madird កំពុង​ព្យាយាម​ចុះហត្ថលេខា ជាមួយនឹង Arturo Vidal ដែល​ជា​មិត្ត​រួម​ក្រុម Paul Pogba នៅ Juventus ស្របពេល​ដែល ក្លិប ខ្លាំង​អ៊ិតាលី​នេះ ព្យាយាម​រក្សា​កីឡាករ​ទាំងពីរ ៕​

មតិយោបល់