ព័ត៌មានជាតិ

ឃាត់ខ្លួនប្ដីចិត្តកំណាច យកចបជីកវាយប្រពន្ធរបួសធ្ងន់

ព្រះវិហារ: បុរសជាប្ដីចិត្តខ្លាំងម្នាក់ បានយកចបជីកវាយប្រពន្ធរបួសធ្ងន់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន បានធ្វើការឃាត់ខ្លួនវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិអូរផ្អាវ ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែនបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យជាប្ដីមានឈ្មោះ ឡាយ ឈី ភេទប្រុស អាយុ៤៣ឆ្នាំ បានយកចបជីកវាយទៅលើប្រពន្ធឈ្មោះ ប្រាក់ លាត អាយុ៤០ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់។ អ្នកទាំង២ មុខរបរកសិករ មានទីលំនៅភូមិអូរផ្អាវ ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់