ព័ត៌មានជាតិ

ហេតុអ្វី បានជាមនុស្សមួយចំនួនមានថ្ពាល់ខួច?

មិនថាក្នុងជាតិសាសន៍ណានោះទេ គេសង្កេតឃើញថា បុរសនិងនារីមួយចំនួននៅពេលចាប់កំណើតឡើង គឺមានថ្ពាល់ខួចមកជាមួយ។ បច្ចុប្បន្ននេះ មនុស្សមួយចំនួនមិនមែនថ្ពាល់ខួចពីកំណើតទេ ប៉ុន្តែបានទៅធ្វើការកែសម្ភស្សដើមទទួលបានថ្ពាល់ខួច ដោយសារតែគេជឿជាក់ថា ថ្ពាល់ខួចធ្វើឲ្យមុខរបស់ពួកគេកាន់តែមានមន្តស្នេហ៍។ ប៉ុន្តែលោកអ្នកមានដឹងទេ ចំពោះអ្នកមានថ្ពាល់ខួចពីកំណើត តើពួកគេទាំងនោះ មានចំណុចពិសេសអ្វីទៅ?

អ្នកវិទ្យាសាស្រ្តខ្លះ អះអាងថាខួចថ្ពាល់កើតឡើងដោយបម្រែបម្រួលសែននៅលើក្រូម៉ូសូមទី៥។ សែននេះ គឺជាអាឡែលលុប ហើយការបញ្ជូនលក្ខណៈខួច គឺស្របតាមច្បាប់ទី១របស់ម៉ង់ដែល (មេរៀនថ្នាក់ទី១១)។

អ្នកវិទ្យាសាស្ត្រខ្លះលើកឡើងថា ខួចថ្ពាល់ពុំមានលក្ខណៈសេនេទិចនោះទេ ដោយសំអាងថាពុំមានការស្រាវជ្រាវអះអាងពីលក្ខណៈសេនេទិច ណាដែលត្រូវបានចុះផ្សាយមានការទទួលស្គាល់នៅឡើយ។ ការពុំមានឯកសារគ្រប់គ្រាន់បញ្ជាក់នេះ ក៏ដោយសារការស្រាវជ្រាវភាគច្រើន គឺផ្តោតលើបញ្ហាសុខភាពសំខាន់ៗជាងនេះ។

ប្រភព៖ វិទ្យាសាស្ត្រជីវិត

 

មតិយោបល់