ព័ត៌មានកីឡា ព័ត៌មានជាតិ

អ្នកគាំទ្ររុស្ស៊ីនៅតែផ្គើនបង្កការរំខាន មិនខ្វល់ការពិន័យពី UEFA

រុស្ស៊ី: បើទោះបីត្រូវសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ព្រមានពីចេតនាបង្កហិង្សានៅ EURO2016 ក្តី ប៉ុន្តែអ្នកគាំទ្ររុស្ស៊ីនៅតែមានះ ដោយដុតភ្លើងក្នុងកីឡដ្ឋាន Stade Pierre Mauroy ពេលជម្រើសជាតិខ្លួនចាញ់ស្លូវ៉ាគី ២ទល់និង១ យប់មិញ។

ការខកចិត្តដោយត្រូវស្លូវ៉ាគីនាំមុខដល់ទៅ២-០នៅតង់ទី១ មុននឹងបញ្ចប់ទៅដោយលទ្ធផល ២-១ អ្នកគាំទ្ររុស្ស៊ី បានដុតភ្លើងផ្សែងចេញពីជ្រុងមួយ ជាមួយសម្លេងហ៊ោគាំទ្រជម្រើសជាតិខ្លួន ដោយមិនខ្វល់ពីការប៉ះទង្គិច ឬការពិន័យពី UEFA ឡើយ។

គិតមកទល់ពេលនេះ មិនទាន់មានការដាក់ទណ្ឌកម្មណាមួយឡើយ ប៉ុន្តែគេមើលឃើញថា មិនត្រឹមតែ EURO 2016 ទេ រុស្ស៊ី អាចនឹងប្រឈមការដកសឹទ្ធិពីម្ចាស់ផ្ទះវើលខាប់២០១៨ថែមទៀតផង៕

//www.youtube.com/watch?v=3RPJwbdKGFE

//www.youtube.com/watch?v=8ZaaZJkqXvY

មតិយោបល់