កំពតៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក សមត្ថកិច្ច ការិយាល័យអន្តោប្រវេស្តន៍ កំពត និង សមត្ថកិច្ចក្រុងកំពត បានឃាត់ជនសង្ស័យបរទេសម្នាក់ តាមបញ្ជាផ្ទាល់របស់លោកនាយស្នងការនគរបាលខេត្តកំពត ពាក់ព័ន្ធករណី ឃាតកម្មគិតទុកមុន ( ប៉ុនប៉ងរំលោភ និងសម្លាប់) នៅផ្ទះម៉ាស្សា យីហោ លីដាម៉ាស្សាខ្មែរ នៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីព្រលប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ឃាត់ជននេះ សំអាងលើ រូបក្នុងលិខិតឆ្លងដែន ដែលខេត្តកែបផ្ញើចូលក្នុងGroup whatsaap នាយកដ្ខាននគរបាលព្រហ្មទណ្ឌ និងលិខិតឆ្លងដែន ដែលសមត្ថកិច្ចយកបាននៅផ្ទះសំណាក់ជននេះ ដេកកាលពី យប់មិញនៅ ផ្ទះសំណាក់ យីហោ COLUMN ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ជននេះឈ្មោះ SANCHEZ SHAWN DANIEL ភេទប្រុស កើតឆ្នាំ ១៥ – ៣ -១៩៩៣ ជនជាតិ អាមេរិក លិខិតឆ្លងដែនលេខ 546310853 ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញ៖ នៅលើមុខ និង ក ខាងឆ្វេងមានស្នាមរបួស ក្រចក ជាច្រើនកន្លែង។
ក្នុងហោប៉ៅ មានកាំបិតចុងស្រួច ១ដើម លុយ៤០០$ ទូរសព្ទ័១គ្រឿង ម៉ាក NEXUS លេខ ១៤២៤៣៨៥២៧០ , ឧបករណ៍Wifi HUAWEI ពណ៌ខ្មៅ១, master card ១ ។
សាក្សី៣នាក់ (២នាក់ ជាម្ចាស់ផ្ទះម៉ាស្សា និងបុគ្គលិកម៉ាស្សាម្នាក់) អះអាងថា ជននេះ ចូលម៉ាស្សា ហើយសំលាប់ជនរងគ្រោះនារីម៉ាស្សា។
អ្នករត់តាក់ស៊ី បានអះអាងថា ពិតជាមនុស្សដែលយើងឃាត់នេះ រូបគេបានដឹកពីខេត្តកែប មកកំពត មកដល់កំពត ម៉ោងជាង៩យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
រួមសេចក្តីមក ឈ្មោះ SANCHEZ SHAWN DANIEL គឺជាជនដៃដល់ សម្លាប់នារីម៉ាស្សានៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីព្រលប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ចំពោះចម្លើយលំអិត សមត្ថកិច្ចកែប យកទៅសួរបន្ត៕
មតិយោបល់