ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ ស្លាប់ទាំងអាក្រាតកាយនៅមុខបន្ទប់ទឹក កាលពីវេលាម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៨ នៅផ្ទះលេខ៤០២បេ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡោម សំឡី អាយុ៧៨ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខបន្ទប់ទឹក ក្បែរគ្រែដេករបស់ខ្លួនទាំងអាក្រាតកាយ ក្រោយពីបាត់មិនឃើញចេញមកខាងក្រៅផ្ទះ ដោយបានចាក់សោរពីក្នុង លុះនាំគ្នាគាស់បង្អួចលួចមើល ទើបឃើញដេកស្លាប់តែម្តង៕
មតិយោបល់