ភ្នំពេញៈ មុននេះបន្តិចនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ មានករណីបង្កការភ្ញាក់ផ្អើលមួយ ដោយនាយផ្នែកការពារគោលដៅ ២ នៃនាយកដ្ឋាននគរបាលការពារជាតិ១រូប បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ធ្វើការ។
ជនរងគ្រោះមានឈ្មោះ ហាក់ វ៉ន ហើយមូលហេតុនាំឲ្យមានការបាញ់សម្លាប់នេះ គេមិនទាន់ដឹងនៅទ្បើយទេ តែបើតាមមន្ត្រីនៅក្នុងអង្គភាព ជាមួយគ្នា បានបង្ហើបឲ្យដឹងថា លោក ហាក់ វ៉ន មានជំងឺផ្លូវចិត្ត ហើយធ្លាប់ទៅព្យាបាលនៅវៀតណាម។
មកទល់ពេលនេះ សមត្ថកិច្ចកំពុងត្រួតពិនិត្យទីកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុពិតនៃការស្លាប់នេះ ៕



មតិយោបល់