ព័ត៌មានជាតិ

តូចចិត្តមានជំងឺប្រចាំកាយ ព្យាបាលមិនជា ចងកសម្លាប់ខ្លួន!

កំពង់ធំៈ មានករណីស្ត្រីម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយសារតែតូចចិត្តមានជំងឺប្រចាំកាយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅលើជង្រុកស្រូវរបស់ជនរងគ្រោះ ក្នុងភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ ជុំ អេង ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺថ្លើម ទឹកនោមផ្អែម និងគ្រោះក្នុងតម្រងនោម ឈឺរាំរ៉ៃ ព្យាបាលមិនជាសោះ អស់រយៈកាលជាច្រើនខែឆ្នាំមកហើយ៕

មតិយោបល់