ព័ត៌មានជាតិ

បញ្ជូនខ្លួននិស្សិតឆ្នាំទី២ សាលា ស៊ី​តិច ម្នា​ក់ទៅតុលាការ រឿងលួចលុយគេជាង១​ពា​ន់​ដុល្លារ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០២ ខែមីនា​ ឆ្នាំ​​២០១៨នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ​ខ​ណ្ឌចំការមន បានបញ្ជូនខ្លួន​និ​ស្សិ​ត ឆ្នាំ​ទី​​២​សាលា ស៊ី​តិច ម្នា​ក់ ទៅតុលាការពាក់ព័ន្ធករណី លួ​ច​លុយជាង១​ពា​ន់​ដុល្លារ ដើម្បីចាត់ការ​ប​ន្ដ​តាមនីតិវិធី។

សមត្ថិច្ចបានឱ្យដឹងថា​ ជន​ស​ង្ស័​​យឈ្មោះ​ លឹម​ គឹមហេង​ ភេទប្រុស អា​យុ ២១​ឆ្នាំ​ មុខរបរ សិស្ស​នៅ​សាកល​វិទ្យាល័យ​ស៊ី​តិច ឆ្នាំទី២ និងចោរក្រៅម៉ោង ស្នាក់នៅ​ភូមិព្រះពន្លាយ សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយ​ឡែក​នារី​រងគ្រោះឈ្មោះ​ ស្រី​ ស្រ​ស់​ ភេទស្រី ​អាយុ ២៣ឆ្នាំ​ មុខរបរ អាជីវករ ស្នាក់នៅ​ភូមិ​២ សង្កាត់ផ្សារដើ​ម​ថ្កូវ ​ខណ្ឌចំកាមន រាជ​ធា​នី​ភ្នំពេញ។

គួររំឭកថា កាលពីព្រឹក​ថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ​២០១៨កន្លងទៅ ជនសង្ស័យ​បានប្រើ​ល្បិច​ចូល​ទិញ​ឥវ៉ាន់​នៅកន្លែង​លក់​ចាប់​ហួយ​របស់ជនរងគ្រោះ។

ដោយឃើញ​កាបូប​លុយ​ជនរងគ្រោះទុកប្រហែស ជនសង្ស័យ ក៏លួច​ និងឡើង​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន តែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ ទើបសមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ ដែល​ដាក់​គោល​ដៅ​ត្រួត​ពនិត្យ​មួក​ក​ញ្ច​ក់តាម​ផ្លូវ​នៅ​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់ ​​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិ​ច្ច​នគរបាល​ផ្សារដើមថ្កូវ​ ចាត់ការតាមនីតិវិធី៕

មតិយោបល់