ព័ត៌មានជាតិ

ជនជាតិវៀតណាម ១៩ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទស្នាក់នៅ និងប្រកបមុខរបរខុសច្បាប់

ភ្នំពេញៈ នៅវេលាម៉ោង៩ និង ៣០ នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេនូនូ និងសិប្បកម្មឈើ តាមបណ្តោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានរកឃើញជនជាតិវៀតណាម ចំនួន ១៩នាក់ ស្រី ៣នាក់ បានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរ ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែនត្រឹមត្រូវ។

បច្ចុប្បន្នជនបរទេសខាងលើ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕

មតិយោបល់