ព័ត៌មានជាតិ

ទាស់ពាក្យសម្តីជាមួយបុរសបែកថ្នាំ យកកូនកាំបិតចុងស្រួចចាក់ចំខ្នង និងអារ.ក របួសធ្ងន់.!

ត្បូងឃ្មុំៈ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅចំណុចរោងស្រា ស្ថិតក្នុងភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីហិង្សាដោយចេតនា មួយកើតឡើងដែលបង្កដោយឈ្មោះ ចាន់ សុភា ហៅអូន អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ បានធ្វើសកម្មភាពប្រើប្រាស់នូវកូនកាំបិតចុងស្រួចចាក់ចំខ្នង និងអារ.កទៅលើឈ្មោះ អាង អ៊ិត ភេទប្រុស អាយុ៣៣ឆ្នាំ បណ្តាលឲ្យរបួសចំខ្នងបោះដៃផុតផ្នែកខាងឆ្វេងបណ្តាឲ្យដាច់ស្នាមសើរស្បែងប្រវែង៤,៥ស.ម និងអារ.កចំផ្នែកខាងមុខដាច់ស្នាមសើរស្បែងប្រវែង ៣,៧ ស.ម បណ្តាឲ្យរងរបួស ។

ក្រោយកើតហេតុជនសង្ស័យឈ្មោះ ចាន់ សុភា ហៅអូន នោះបានរត់គេចខ្លួនបាត់ ចំណែកឯជនរងគ្រោះត្រូវបានបងប្អូនអ្នកជិតខាងនោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមេមត់ ដើម្បីសង្គ្រោះបន្ទាន់។ ហើយក៏មានអ្នកជិតខាងផ្សេងទៀតបានទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ សូមឲ្យកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានសហការជាកម្លាំងនគរបាលយុត្តិធម៌ស្រុកមេមត់ ចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៩និង៥០នាទី នាថ្ងៃ.ខែ.ឆ្នាំដដែល នៅចំណុចភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទើបឃាត់ខ្លួនជនសង្ស័យបាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

បច្ចុប្បន្ននគរបាលផែនជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានកសាងសុំណុំរឿងបញ្ចូនឈ្មោះ ចាន់ សុភា ហៅ អូន ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។ ដោយផ្អែកទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ វត្ថុតាងដែលដកហូតបាន និងលទ្ធផលធើ្វតេស្ដស្វែងរកសារធាតុញៀនបញ្ជាក់ថាវិជ្ជមាន( មានផ្ទុកសារធាតុញៀនក្នុងខ្លួន)៕

មតិយោបល់