បុរស់ម្នាក់បានរត់ចេញ ពីមណ្ឌលចត្តាឡីស័ក ស្វាយចេក​ ខេត្តបន្ទាយមានជ័យ

រដ្ឋបាលស្រុកស្វាយចេក សូមជំរាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជា
ពលរដ្ឋ និងសាធារណជងទាំងអស់ឱ្យជ្រាបថា៖ នៅមណ្ឌលចត្តាឡីសក័ស្វាយចេកបានបាត់ប្រជាពលរដ្ឋម្នាក់ឈ្មោះថា កក់​ គុណ អាយុ​ ៤៨ឆ្នាំ ភេទប្រុស រស់ភូមិមាត់ព្រះលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយជ័យ កាន់ទូរស័ព្ទលេខ ០៩៧ ៤១២ ៨១០៩ ប៉ុន្តែខលទាក់ទងមិបាន។ រួមបញ្ជាក់ផងដែរថា បុរសខាងលើ

នេះ បានចូលមកធ្វើចត្តាឡីស័កវិទ្យាល័យ ស្វាយចេកនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ និងបានយកសំណាកលើកទី១ នៅថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២១ លទ្ធផលអវិជ្ជមាន ហើយរមិនទាន់បាយយកសំណាកលើកទី២នៅឡើយទេ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ប្រសិនបើឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងសាធារណជនបានឃើញបុរសខាងលើនេះ សូមកុំនៅជិត ឬក្បែរ ហើយសូមផ្តល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីនាំយកបុរសនោះទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កដែលនៅជិតបំផុត។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *