ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ2AG-4050 បើកបរដោយបុរសម្នាក់ ចេញពីស៊ីការគេនៅចាក់អង្រែ បានបុកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ1K-1570 អូសជិត១០ម៉ែត្រ តែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ ទើបបណ្តាលឲ្យរងរបួសស្រាល។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅម្តុំបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ភាគីរថយន្តហាយឡែនឌ័របានចេញថ្លៃជុសជួលម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។ ហើយក៏មានផ្សាយនៅលើផេក Post News Media ផងដែរ៕
https://youtu.be/LXtflJYJZfs
មតិយោបល់