ព័ត៌មានកីឡា

Messi ស៊ុត Free kick យកឈ្នះក្រុម At. Madrid

ក្រុម Barcelona បានបន្តឈរកំពូលតារាង Laliga ដដែល ក្រោយពីយកឈ្នះ​ក្រុម Atletico Madrid យ៉ាងផិតផើយ ១-០ ដែលជាការស៊ុតបាល់ Free kick យ៉ាងអស្ចារ្យរបស់ Lionel Messi ។

១គ្រាប់ របស់តារាឆ្នើម Lionel Messi យប់មិញនេះ ពិតជាធម្មតាឡើយ នៅប៉ុន្មានប្រកួតចុងក្រោយនេះ ខ្សែប្រយុទ្ធអាហ្សង់ទីន រូបនេះ តែងតែស៊ុតបាល់ Free kick ចូលគូប្រកួតជានិច្ច។ ជាក់ស្តែងណាស់ Lionel Messi បានស៊ុត Free kick បញ្ចូលទៅក្រុម Atletico Madrid នៅនាទី២៦ ដែលធ្វើឲ្យក្រុម​យក្សអេស្ប៉ាញមួយនេះ នាំមុខដាច់ ៨ពិន្ទុ​ លើក្រុម Atletico Madrid វិញ ដើម្បី​រក្សាការឈ្នះពាន Laliga រដូវកាលនេះ។

យ៉ាងណាវិញ ក្រុម Barcelona នៅតែរក្សាកំណត់ត្រារបស់ពួកគេបានយ៉ាងល្អ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់​មួយប្រកួតនៅឡើយទេ​ តែត្រូវប្រឹងប្រែងបន្តទៀត ព្រោះថា ៨ ពិន្ទុលើក្រុម Atletico Madrid មិនច្រើនឡើយ ដែលវាអាចរបូតបានបើមានការធ្វេស​ប្រហែសណាមួយកើតឡើងនោះ។

គួរបញ្ជាក់ផងដែរថា គ្រាប់បាល់យប់មិញនេះ គឺជាគ្រាប់បាល់ទី ៦០០ ហើយ របស់ Messi ក្នុងការលេង​ជាមួយក្រុម Barcelona ខណ:មិនទាន់មានកីឡាកររូបណាក្នុងក្លិបមួយនេះ អាចធ្វើបានដូច Lionel Messi ឡើយ។

https://www.youtube.com/watch?v=NAPkjd2iSls

មតិយោបល់